Simulation Code Voltage Divider

Report

About ( Simulation Code Voltage Divider )


មាតិកា

1/. គោលបំណង

2/. សេចក្តីចាប់ផ្តើម                                                 

3/. ការពន្យល់ Circuit 

4/. ការពន្យល់ Code 

5/. សេចក្តីរួច



1/. គោលបំណង

                     គោលបំណងដែលខ្ញុំបានលើកយកមេរៀន Voltage Divider មួយនេះមកបង្ហាញព្រោះខ្ញុំចង់អោយសិស្សានុសិស្សបានយល់និងដឹងអំពីចំណេះដឹងបន្តិចបន្តួចពីមុខវិជ្ជាអេទ្បិចត្រូនិចដើម្បីងាយស្រួលយល់នៅពេលដែលអ្នកមកសិក្សាបន្តនៅសកលវិទ្យាល័យផ្នែកមួយនេះ ។

2/. សេចក្តីចាប់ផ្តើម

          ការបង្កើត Voltage Divider គឺវាគឺជាតម្រូវរបស់ប្រជាជនដែលរស់នៅក្នុងប្រទេសនីមួយៗ

 ព្រោះឧបករណ៍ប្រើប្រាស់នាពេលបច្ចុប្បន្នគឺប្រើចរន្ត AC ផង​​និងចរន្ត DC ផង ។ ហើយឧបករណ៍

ដែលប្រើចរន្ត DC គឺមានប្រភេទប្រើចរន្ត DC ( 5v , 9v , 12v ) 

          ដូច្នេះបានជាយើងត្រូវមានតម្រូវការនៃការបង្កើត Voltage Divider ដើម្បីដោះស្រាយបញ្ហា

ខាងលើ ព្រោះ​ Voltage Divider មានតូនាទីទម្លាក់ Voltage ពីខ្ពស់មក Voltage ទាបបាន​ ។

          Voltage Divider គឺជាឧបករណ៍មួយដែលអាចមានតួនាទីទម្លាក់ Voltage ពីខ្ពស់មក Voltage

ទាបបាន មានន័យថាពេលអ្នកប្រើឧបករណ៍ Voltage Divider ទម្លាក់ Voltage ខ្ពស់មកត្រឹម​ Voltage

ដែលអ្នកចង់ប្រើបាន ។

3/. ការពន្យល់ Circuit 


ចំពោះការត Circuit របស់ Voltage Divider គឺមានតែរេស៊ីស្តង់ ២គ្រាប់តែប៉ុណ្តោះ ៕ ដោយ

យើងយករេស៊ីស្តង់ ២គ្រាប់នោះមកតជាស៊េរីនឹងគ្នា ដោយមានតម្លៃ R1 = R2 = 1000 ohm

ដោយយើងអោយ Vcc ភ្ជាប់ជាមួយចុងម្ខាងនៃរេស៊ីស្តង់ដែលយើងបានតជាសេរីនិង​ ហើយចុងម្ខាង

ទៀតគឺយើងតជាមួយ Ground ម៉្យាងវិញទៀតជើងកណ្តាលដែលបានភ្ជាប់ជាមួយ R1 ​និង​ R2 គឺជា

ចំណុចដែលទទួលបានតម្លៃនៃ  Voutput  ។ ដែលយើងអាចមើលទៅលើរូបខាងលើបាន :



4/. ការពន្យល់ Code 

float analogV = 0, Vout = 0;
float Vin=0;
int R1=1000,R2=1000;
void setup()
{
  pinMode(A0, INPUT);
  Serial.begin(9600);
}
void loop()
{
  analogV = analogRead(A0);
  Vout = analogV*5/1023;
  Vin = Vout*(R1+R2)/R2;
  Serial.print("Voltage output : ");
  Serial.println(Vout);
  Serial.print("Voltage input : ");
  Serial.println(Vin);
}



ការពន្យល់


ចំណុចនេះគឺយើងគ្រាន់តែតាងតម្លៃនៃអាញត្តិតែប៉ុណ្តោះ


រីឯចំណុចនេះវិញគឺនោក្នុង void setup ដោយយើងគ្រាន់តែតាងអោយជើង AO ​ជា INPUT ដើម្បី

អាច read data ​ចេញពី​ Arduino បាននិង កំណត់ serial.being នៅ 9600 ។ 




ចំណុចនេះគឺយើងគ្រាន់តែយើងតាង analog = តម្លៃដែលបាន read ចេញពីជើងរបស់ analog AO


        ដោយយើងចង់រកតម្លៃនៃ Vout គឺយើងគ្រាប់តែអោយ analog = តម្លៃដែលបាន read ចេញពីជើងរបស់ analog AO គុណនិង 5 ហើយចែកនិង 1023 ដោយនៅក្នុង Arduino របស់យើងគឺវាមាន10bitបើយើងគិតជា Binary  =​ 1023

ហើយយើងចង់រកតម្លៃនៃ Vin វិញគ្រាន់តែទាញរកតម្លៃ​ Vinតាមរយ:​ រូបមន្ត Voltage Divider ធម្មតា

បាន ។

5/. សេចក្តីរួច

ជាទូទៅ Voltage Divider គេតែងតែប្រើវានៅក្នុងវិស័យអេទ្បិចត្រូនិចច្រើនជាងគេប្រើវា

នៅក្នុងវិស័យអគ្គីសនី ពីព្រោះដូចខ្ញុំនិយាយពីខាងលើមកហើយថាប្រើក្នុងវិស័យអេទ្បិចត្រូនិចមាន

ការខាតបងអានុភាព (P) បន្តិចបន្តួចជាងប្រើវានៅក្នុងវិស័យអគ្គីសនី ។

​​​               Voltage Divider ភាគច្រើនប្រើនៅក្នុងសៀគ្វីអេទ្បិចត្រូនិច ។

link simulation :  https://www.tinkercad.com/dashboard



Comments

Popular posts from this blog

Lesson Voltage Divider ( Khmer )

HOMEWORK OR AND GATE

Drive Test ( TELECOM ) Analysis in Actix