Drive Test Using G-NetTrack and G-NetLook

 ឯកសារ​ Drive Test 

របាយការណ៍ស្តីអំពី៖


 “Drive test​​ ដោយប្រើកម្មវិធី G-NetTrack Pro 


មុខវិជ្ជា : Antenna Theory and Design II


លោកសាស្ត្រាចារ្យ: ថាប់ ថារឿន


ក្រុមទី២ ជំនាន់ទី៥ ឆ្នាំទី៣: 


១. តាក់ គីមហុង


២. ដាំ សុស្រីនាង


៣. ងិន​ សុផល

ការធ្វើ Drive Test នៅក្នុងកម្មវីធី G-NetTrack Pro 

និង​ Analysis នៅក្នុងកម្មវិធី G-NetLook Pro


ការ Test ទៅលើប្រព័ន្ធសេវាទូរស័ព្ទ Smart  
SITE ( Smart )
1 /. SITE have 3 Sector
        . Sector 1 ( 198 )
        . Sector 2 ( 199 )
        . Sector 3 ( 200 )




មាតិកា


១. សេចក្តីផ្តើម

២. កម្មវិធីដែលត្រូវប្រើសម្រាប់ធ្វើការ Test 

៣. តើអ្វីជា G-NetTrack Pro , Cellula Pro និង G-NetLook ?


​ ៤. ដំណើរការនៃការកំណត់សម្រាប់ធ្វើ Drive Test

  • សម្រាប់ 2G
  • សម្រាប់ 3G
  • សម្រាប់ 4G

៥. វិធីសាស្ត្រប្រើកម្មវិធី  G-NetTrack Pro

៦. លទ្ធផល Analysis នៅក្នុង G-NetLook
  • សម្រាប់ 2G
  • សម្រាប់ 3G
  • សម្រាប់ 4G

៧. សរុបសេចក្តី

៨. ឯកសារយោង


១. សេចក្តីផ្តើម

        ដំណើរការនៃ Drive test គឺជាការចុះទៅអនុវត្តន៍ Drive test ផ្ទាល់ដោយប្រើប្រាស់កម្មវិធីជំនួយ G-NetTrack-Pro នៅក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័ររបស់អ្នកដោយកំណត់យកបង្គោលអង់តែនប្រព័ន្ធសេវារបស់សីុមទូរស័ព្ទគំរូណាមួយ ដែលអ្នកកំពុងប្រើប្រាស់ ដើម្បីស្រង់យកទិន្នន័យមកវិភាគ និងដឹងច្បាស់ថាទីតាំងកន្លែងណាមួយមានសេវាដំណើរការលឿន ឬក៏យឺត សម្រាប់ផ្គត់ផ្គង់ជូនអតិថិជនទៅតាមតំបន់នៃបង្គោលអង់តែននោះ។ 

២. កម្មវិធីដែលត្រូវប្រើសម្រាប់ធ្វើការ Test 

ពួកយើងប្រើប្រាស់កម្មវិធីចំនួន ៣​ ដូចខាងក្រោម៖

  • G-NetTrack Pro

  • G-NetLook Pro

  • Cellular Pro

G-NetTrack Pro


G-NetLook Pro


Cellular Pro





៣. តើអ្វីជា G-NetTrack Pro , Cellula Pro និង G-NetLook ?

+     G-NetTrack Pro

    ​​​​ G-NetTrack Pro គឺប្រើប្រាស់សម្រាប់ការធ្ចើ Drive test ទៅលើប្រព័ន្ធទូរស័ព្ទផ្សេងៗដូចជា ប្រព័ន្ធ
ទូរស័ព្ទ Smart , ប្រព័ន្ធទូរស័ព្ទ​ Metfone , ប្រព័ន្ធទូរស័ព្ទ Cellcard តាមរយៈ G-NetTrack Pro ដែលមានដូចជាការ Test ទៅលើការ Call ចេញ Call ចូល , Speed Data Download & UpLoad  និង ការមានមុខងារជាច្រើនទៀត សម្រាប់សេវា 2G , 3G , 4G ។

+     Cellular Pro

    Cellular Pro គឺប្រើប្រាស់សម្រាប់ជាជំនួយដល់ការចុះ Drive test របស់យើង ដោយកម្មវិធីមួយនេះងាយស្រួលឲ្យយើងមើលទៅលើ Data របស់​ Sector ដែលយើងកំពុងតែចុះ Drive test ថា Sector មួយណាមានលេខសំគាល់ប៉ុន្មាន និង Sector មួយណាទៀតមានលេខសំគាល់ប៉ុន្មាន ។

+    G-NetLook Pro

    G-NetLook គឺប្រើប្រាស់សម្រាប់ការយកមកធ្វើ Analysis នៅពេលដែលយើង បានធ្វើ Drive test តាម G-NetTrack Pro រួចរាល់ដើម្បីមើលនូវ ទិន្ន័យរបស់យើងពេល Drive test ។


៤. ដំណើរការនៃការកំណត់សម្រាប់ធ្វើ Drive Test
  • សម្រាប់ 2G

    ដំបូង ចូលទៅកាន់កម្មវិធី “Settings”  នៅក្នុងទូរស័ព្ទរបស់អ្នកបន្ទាប់ មក សូមជ្រើសរើសយកពាក្យថា “ Wireless & networks ”ហើយចូលទៅកាន់ “ Mobile network”​ ហើយក៏ ចូលទៅកាន់ “ Perferred network mode” ។


    ខ្ញុំ ចង់តេស្ត 2G ដូច្នេះ ខ្ញុំ ត្រូវ ជ្រើសរើស យក ពាក្យថា “ GSM only” បន្ទាប់មកទៅប្តូរនៅក្នុងកម្មវិធី G-NetTrack មក 2G មួយទៀតជាការស្រេច ។

  • សម្រាប់ 3G
    ដំបូង ចូលទៅកាន់កម្មវិធី “Settings”  នៅក្នុងទូរស័ព្ទរបស់អ្នកបន្ទាប់ មក សូមជ្រើសរើសយកពាក្យថា “ Wireless & networks ”ហើយចូលទៅកាន់ “ Mobile network”​ ហើយក៏ ចូលទៅកាន់ “ Perferred network mode” ។

    ខ្ញុំ ចង់តេស្ត 3G ដូច្នេះ ខ្ញុំ ត្រូវ ជ្រើសរើស យក ពាក្យថា “ WCDMA only” បន្ទាប់មកទៅប្តូរនៅក្នុងកម្មវិធី G-NetTrack មក 3G  មួយទៀតជាការស្រេច ។

  • សម្រាប់ 4G
     ដំបូង ចូលទៅកាន់កម្មវិធី “Settings”  នៅក្នុងទូរស័ព្ទរបស់អ្នកបន្ទាប់ មក សូមជ្រើសរើសយកពាក្យថា “ Wireless & networks ”ហើយចូលទៅកាន់ “ Mobile network”​ ហើយក៏ ចូលទៅកាន់ “ Perferred network mode” ។

    ខ្ញុំ ចង់តេស្ត 4G ដូច្នេះ ខ្ញុំ ត្រូវ ជ្រើសរើស យក ពាក្យថា “ LTE/WCDMA/GSM” បន្ទាប់មកទៅប្តូរនៅក្នុងកម្មវិធី G-NetTrack មក 4G  មួយទៀតជាការស្រេច ។

៥. វិធីសាស្ត្រប្រើកម្មវិធី  G-NetTrack Pro

    ដំបូងត្រូវគូសផែនទីក្នុង កម្មវិធី Google Earth រួចហើយបំលែងទៅជា File Text ។ បន្ទាប់ពីយើងទាញយកមកហើយ យើងយកទៅដាក់ក្នុង file G-NetTrack Pro នៅត្រង់ File Load Route ។ បន្ទាប់មកយើងចូលទៅបើក្នុងកម្មវិធី G-NetTrack Pro ហើយយើងចុចកន្លែង ត្រេរបី ទៅរកពាក្យថា Load Route ដើម្បីទទួលបាននូវផែនទីដែលយើងបានគូស ហើយចូលទៅកាន់ MAP ទៅហ្នឹងហើយ ។  ចូលមកដល់ការបង្កើត Script ដើម្បីតេស្ត៍ ដំពូងយើង ចូលទៅកាន់ចំណុចត្រេរបី យកពាក្យ SETTING បន្ទាប់មកយើងអាច ចូលទៅបង្កើត ដែលមានដូចជា៖ ( Voice SEQUENCE , DATA SEQUENCE…) ដែលមានដូចរូបខាងក្រោម៖

រូបភាព SITE

+    Google Earth

រូបភាពផ្លូវដែលបានគូសហើយ

នេះជារូបដែលយើងបានដាក់ Route ចូល Map រួចរាល់

៦. លទ្ធផល Analysis នៅក្នុង G-NetLook
  • សម្រាប់ 2G
+ LEVEL (2G )

+ DownLoad (2G )

+ UpLoad (2G )

  • សម្រាប់ 3G
+ LEVEL (3G )


+ DownLoad (3G )

+ UpLoad (3G )

  • សម្រាប់ 4G
+ LEVEL (4G )


+ DownLoad (4G )

+ UpLoad (4G )

៧. សរុបសេចក្តី

    តាមរយៈការចុះស្រង់ទិន្នន័យផ្ទាល់ខាងលើ យើងសង្កេតឃើញថា ដំណើរការនៃ Drive test ដោយប្រើកម្មវិធីជំនួយ G-NetTrack Pro នៅក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័រ ហើយយកមកវិភាគទិន្នន័យ នៅក្នុងកម្មវិធី G-NetLook គឺវាមានផលលំបាកជាងដំណើរការនៃ Drive Test នៅក្នុងកម្មវិធី TEMP ហើយយកទិន្នន័យមកវិភាគ នៅក្នុងកម្មវិធី Actix Analysis ។ សរុបសេចក្តីមកដំណើរការនៃ Drive test នៅក្នុង G-NetTrack ហើយយកទៅ វិភាគនៅក្នុងកម្មវិធី G-NetLook គឺវាមិនបានផ្តល់ទិន្នន័យឲ្យមកយើងគ្រប់គ្រាន់ ហើយជាក់លាក់នោះទេ ៕

៨. ឯកសារយោង


Comments

Popular posts from this blog

Lesson Voltage Divider ( Khmer )

HOMEWORK OR AND GATE

Drive Test ( TELECOM ) Analysis in Actix