INVERTER PROJECT

 Report

( About )

INVERTER PROJECT




            



        មាតិការ:

1.  សេចក្តីផ្តើម

2.  គោលបំណង

3.  គ្រឿងបង្គុំ

4.  វិធីសាស្រ្តនិងរបៀបធ្វើ

5.  លទ្ធផល

6.  ការវាស់ និង​ ការគណនាប្រកង់

7.  ការគណនា Current និង​ Power

8.  សរុបសេចក្តី




1.  សេចក្តីផ្តើម

សព្វថ្ងៃនេះអគ្គិសនីដើរតួយ៉ាងសំខាន់ណាស់សម្រាប់តម្រូវការរបស់មនុស្សស្ទើរតែពាស

ពេញពិភពលោក។ ប៉ុន្តែមានប្រទេសមួយចំនួនតូចដែលមិនអាចផលិតថាមពលអគ្គិសនី និង តំបន់

ដាច់ស្រយាលដែលការភ្ជាប់ថាមពលអគ្គិសនីមិនអាចទៅដល់។ហេតុនេះ​ហើយបានជា

អ្នកវិទ្យាសាស្រ្តខិតខំបង្កើតឧបករណ៍ដូចជា ថ្មពិល អាគុយ​ ផ្ទាំងសូឡារដែលអាចអោយយើង

ប្រើប្រាស់ថាមពលសម្រាប់គ្រឿងទទួលដូចជា អំពូលភ្លើង ទូរទស្សន៍ និង​គ្រឿងទទួលផ្សេងៗ

ទៀតជាដើម។ថាមពលបានមកពី ថ្មពិល អាគុយ ឬផ្ទាំងសូឡារមិនអាចប្រើបានទេសម្រាប់

គ្រឿងទទួលដែលដំណើរការដោយប្រភពចរន្តឆ្លាស់ AC


2.  គោលបំណង

គោលបំណងនៅក្នុងគម្រោងនេះយើងបានបង្កើតឧបករណ៍មួយហៅថា Inverter ដែល​

Inverter គឺជាឧបករណ៍អេឡិចត្រូនិចឬសៀគ្វីអគ្គិសនីដែលផ្លាស់ប្តូរប្រភពចរន្តជាប់​ ( Direct

Current  ឬ​ អក្សរកាត់ DC)ទៅប្រភពចរន្តឆ្លាស់(​​ Alternating Current ឬ អក្សរកាត់AC)

តង់ស្យុងខាងភ្លើងចូល តង់ស្យុងខាងភ្លើងចេញ ប្រេកង់រួមទាំងការគ្រប់គ្រងថាមពលអាស្រ័យ

លើការរចនាឧបករណ៍ជាក់លាក់ ឬ សៀគ្វី ។​ Inverter មិនអាចផលិតថាមពលណាមួយបាន

ឡើយ គឺថាមពលបានមកពីប្រភពចរន្តជាប់ DC


3.  គ្រឿងបង្គុំ

·       Resistor :  គីជាគ្រៀងបរិក្ខារអេឡិចត្រូនិច​ប្រើប្រាស់ក្នុងការទប់ទល់ដើម្បីកាត់បន្ថយ

ចរន្តសម្រាប់កម្រិតសញ្ញាដើម្បីបែងចែកតង់ស្យុង។


·    Variable Resistor : អាចសារ៉េតម្លៃរេស៊ីស្តង់តាមការចង់បាន។

·    Capacitor :  មាននាទី​ផ្ទុកនិងផ្ទេរតង់ស្យុងនៅក្នុងសៀគ្វី។


·       LED : យើងប្រើអំពូល LED 1គ្រាប់ សម្រាប់បង្ហាញពេលមានភ្លើងចូលអោយ LED ភ្លឺ។

·     Diode : មាននាទីតម្រង់ទិសដៅចរន្តឆ្លងកាត់សៀគ្វី។

·       Transistor : ជាគ្រឿងអេឡិចត្រូនិចសម្រាប់ធ្វើជាកុងតាក់អេឡិចត្រូនិច​​ និង ជាអំព្លី

សម្រាប់ពង្រីក Signal


  ·     IC SG3525 : ចំនួន​1គ្រាប់ប្រើសម្រាប់បង្កើតប្រេកង់ ។


·       Mosfet IRF3205 : ត្រូវបានប្រើសម្រាប់ធ្វើជាកុងតាក់គ្រប់គ្រងតង់ស្យុង និង​ ចរន្ត

រវាងប្រភពនិងបង្ហូរ។


     ·     T-Block Pin2 ( 1 ) and Pin4 ( 2 )
   

    ·     Transformer : ប្រើសម្រាប់បម្លែងតង់ស្យុងទាបទៅតង់ស្យុងខ្ពស់ ។ 

    ·       PCB Board 

4.  វិធីសាស្រ្តនិងរបៀបធ្វើ

4.1 Schematic Diagram



4.2      Schematic 


យើងបានគូរ Schematic ដោយប្រើកម្មវិធី​ Proteus



4.2      PCB

​​​​​      បន្ទាប់មកយើងឌីហ្សាញ PCB ក្នុង​កម្មវិធី Proteus


4.3 3D View



4.4 តម្លើងលើ PCB Board

       កាត់ក្រដាស​ PCB ដាក់លើ Board ហើយយកឆ្នាំងអ៊ុតមកអ៊ុតពីលើរហូតជាប់ខ្សែសីម៉ា

លើ Board ហើយយកទៅដាក់ត្រាំជាមួយអាស៊ីតរហូតស៊ីអស់ទង់ដែងសល់តែខ្សែសីមាលើ

Board បន្ទាប់មកយើងចោះរន្ធលើ Board សម្រាប់ដាក់គ្រឿង បង្គុំហើយផ្សាគ្រឿងបញ្ចូល។



5.  លទ្ធផល

    ​​​  យើងបានតេស្តដោយថាមពលផ្តល់ដោយ  Power Supply 12V  ភ្ជាប់ទៅនឹង Inverter

បន្ទាប់មកយើងបានយកអំពូលភ្លើងមកភ្ជាប់ជាមួយ Transformer ខាងភ្លើងចេញ​ យើង

ឃើញថាអំពូលភ្លឺធម្មតា។

​​​​​      បន្ទាប់មកយើងបានវាស់រកតម្លៃតង់ស្យុងខាងភ្លើងចេញ ដោយប្រើ Voltmeterយើងទទួល

បានតង់ស្យុងខ្ពស់បំផុតរហូតដល់ 215 V



6.  ការវាស់​ និង​ ការគណនាប្រកង់

យើងបានវាស់រកតម្លៃប្រេកង់របស់ Inverter ដោយប្រើ Oscilloscope ហើយទទួលបាន

ប្រេកង់ 50.25Hz




  យើងឃើញថាប្រេកង់ដែលយើងវាស់បាន និង ប្រេកង់ដែលគណនាតាមរូបមន្តមានភាពលំអៀង

តិចតួចដោយសារនៅពេលវាស់តាម Oscilloscope យើងសារ៉េ Variable Resistor កំណត់យកប្រកង់

ត្រឹម 50Hz  ចំណែកការគណនាតាមរូបមន្តយើងយកតម្លៃ Variable Resistor សន្មត​  


7.  ការគណនា Current និង​ Power 

រក Current


8.   សរុបសេចក្តី

នៅក្នុងការសន្និដ្ឋានអាស្រ័យលើលទ្ធផលខាងលើយើងទទូលបាន ឧបករណ៍ Inverter

មួយដែលអាចអោយយើងបម្លែងថាមពលចរន្តជាប់ DC  ដូចជា​ អាគុយ​ ថាមពលផ្ទាំងសូឡារ ឬ

 ឧបករណ៍ផ្គត់ផ្គង់ថាមពល (Power Supply) ចំនួន12ទៅជាថាមពលចរន្តឆ្លាស់ AC ដែល

អាចអោយយើងប្រើប្រាស់សម្រាប់គ្រឿងទទួលបានមួយចំនួន។​ថ្វីត្បិតតែថាមពល​ACដែល

យើងទទួលបានខ្សោយមិនទាន់អាចប្រើសម្រាប់គ្រឿងទទួលធំៗដូចជា ទូរទស្សន៍​ កង្ហារ

ម៉ាស៊ីនត្រជាក់ក៏ដោយ យើងសង្ឃឹមថានៅថ្ងៃមុខយើងនឹងរចនាវាអោយកាន់តែប្រសើររួម

ជាមួយទិន្នផលខ្ពស់ជាងមុន។








Comments

Popular posts from this blog

Lesson Voltage Divider ( Khmer )

HOMEWORK OR AND GATE

Drive Test ( TELECOM ) Analysis in Actix