Lesson Voltage Divider ( Khmer )
Report
About ( Voltage Divider )
មាតិកា
1/. គោលបំណង
2/. សេចក្តីចាប់ផ្តើម
3/. មូលដ្ខានគ្រឹះ
3.1/. ច្បាប់ OHM LAW
3.2/. និយមន័យរេស៊ីស្តង ( RESISTOR
)
3.3/. ច្បាប់ Kirchhoff’s Laws
3.4/. អ្វីជា តង់ស្យុល (V) , ចរន្ត (I) , និង អានុភាព (P)
4/. តើ Voltage Divider គឺជាអ្វី ?
5/. ការស្រាយបញ្ជាក់រូបមន្ត Voltage
Divider
6/. សរុបសេចក្តីរួច
1/. គោលបំណង
គោលបំណងដែលខ្ញុំបានលើកយកមេរៀន Voltage Divider មួយនេះមកបង្ហាញព្រោះខ្ញុំចង់អោយសិស្សានុសិស្សបានយល់និងដឹងអំពីចំណេះដឹងបន្តិចបន្តួចពីមុខវិជ្ជាអេទ្បិចត្រូនិចដើម្បីងាយស្រួលយល់នៅពេលដែលអ្នកមកសិក្សាបន្តនៅសកលវិទ្យាល័យផ្នែកមួយនេះ ។
2/. សេចក្តីចាប់ផ្តើម
ការបង្កើត Voltage Divider គឺវាគឺជាតម្រូវរបស់ប្រជាជនដែលរស់នៅក្នុងប្រទេសនីមួយៗ
ព្រោះឧបករណ៍ប្រើប្រាស់នាពេលបច្ចុប្បន្នគឺប្រើចរន្ត AC ផង និងចរន្ត DC ផង ។ ហើយឧបករណ៍
ដែលប្រើចរន្ត DC គឺមានប្រភេទប្រើចរន្ត DC ( 5v , 9v , 12v ) ៕
ដូច្នេះបានជាយើងត្រូវមានតម្រូវការនៃការបង្កើត Voltage Divider ដើម្បីដោះស្រាយបញ្ហា
ខាងលើ ព្រោះ Voltage Divider មានតូនាទីទម្លាក់ Voltage ពីខ្ពស់មក Voltage
ទាបបាន ។
Voltage Divider គឺជាឧបករណ៍មួយដែលអាចមានតួនាទីទម្លាក់ Voltage ពីខ្ពស់មក Voltage
ទាបបាន មានន័យថាពេលអ្នកប្រើឧបករណ៍ Voltage Divider ទម្លាក់ Voltage ខ្ពស់មកត្រឹម Voltage
ដែលអ្នកចង់ប្រើបាន ។
3/. មូលដ្ខានគ្រឹះ
មូលដ្ឋានគ្រឹះដែលសិស្សានុសិស្សត្រូវស្គាល់មុននិងសិក្សាអំពី
Voltage
Divider នោះគឺ
· តើអ្វីគឺជា
resistor
?
· អ្វីជាច្បាប់
Ohm
Law ?
· អ្វីជាច្បាប់
Kirchhoff’s Laws ?
o
Kirchhoff’s
Voltage Laws ( KVL )
o
Kirchhoff’s
Current Laws ( KCL )
· តើអ្វីគឺជា
តង់ស្យុល ( V ) ?
· តើអ្វីគឺជា
ចរន្ត ( I
) ?
· តើអ្វីគឺជា
អានុភាព( P ) ?
3.1/. ច្បាប់ OHM LAW
យើងបានសិក្សារួចមកហើយអំពី ច្បាប់ OHM LAW ការពីនៅឯវិទ្យាល័យថាច្បាប់អួមមាន
តួនាទីធ្វើជាអី្វៗរួចមកហើយ
ដូចនេះខ្ញុំនិងនិយាយអំពីវាម្តងទៀត ។
ច្បាប់ OHM LAW គឺជារូបមន្តដែលត្រូវបានប្រើដើម្បីគណនាទំនាក់ទំនងរវាងវ៉ុលចរន្តនិង
ភាពធន់នៅក្នុងសៀគ្វីអគ្គិសនី។
ដោយ : V គឺ
តង់ស្យុល ( គិតជាវ៉ុល v )
I គឺ ចរន្ត (
គិតជា A )
R គឺ
រេស៊ីស្តង ( គិតជាអូម )
· ការតជាស៊េរីគឺវាធ្វើអោយមានចរន្តថេរនិងមានបំរែបំរួលតង់ស្យុងនៅក្នុងសៀគ្វីមួយ
។
· ការតជាខ្នែងគឺវាធ្វើអោយមានតង់ស្យុងថេរហើយនិងមានបំរែបំរួលចរន្តវិញ
។
ឧទាហរណ៍ : គេអោយតង់ស្យុល ២០ វ៉ុល ដោយមានរេស៊ីស្តងចំនួន ៥ohm ។ ចូររកថាតើនិងមាន
ចរន្តចំនួនប៉ុន្មាន ?
3.2/. និយមន័យរេស៊ីស្តង ( RESISTOR )
Resistor គឺជាគ្រឿងបរិក្ខាររបស់អេទ្បិចត្រូនិចដែលមានខ្នាតគិតជាអូម (Ω) ។ Resistor នេះវាមានតួនាទីទម្លាប់តង់ស្យុលពីខ្ពស់មកទាបអាស្រ័យនៃតម្លៃ Resistor ។
Resistor គឺមាន ៥
ប្រភេទ :
1/. Fixed Resistor គឺជារេស៊ីស្តងដែលមានតម្លៃថេរ និងមាននិមិត្តសញ្ញារបៀបមើលតម្លៃរេស៊ី
ស្តងដូចខាងក្រោម :
2/. .Variable Resistor គឺជារេស៊ីស្តងដែលអាចប្រែប្រួលតម្លៃរបស់វាបានអាស្រ័យនៃការ
សារ៉េស្វែងរកតម្លៃរបស់វា ។
3/. Photo Resistor ឬ LDR គឺជារេស៊ីស្តងដែលអាចប្រែប្រួលតម្លៃរបស់វាបានទៅតាមពន្លី
ព្រះអាទិត្យ ។
4/. Varistor Resistor គឺជារេស៊ីស្តងដែលប្រែប្រួលតម្លៃទៅតាមតង់ស្យុល ។
5/. Thermistor Resistor គឺជារេស៊ីស្តងដែលតម្លៃរបស់វាប្រែប្រួលទៅតាមស៊ីតុណ្ហភាព ៕
Thermistor
Resistor វាមាន ២ ប្រភេទ PTC និង NTC
។
3.3/. ច្បាប់ Kirchhoff’s Laws
Kirchhoffs Circuit Laws គឺការអនុញ្ញាតឱ្យយើងដោះស្រាយបញ្ហាសៀគ្វីស្មុគស្មាញដោយ
កំណត់សំណុំបណ្តាញមូលដ្ឋាននិងទ្រឹស្តីសម្រាប់វ៉ុលនិងចរន្តជុំវិញសៀគ្វី។
Kirchhoff’s Laws គេចែកវាជា ២ ប្រភេទគឺ
· Kirchhoff’s Current Laws ( KCL )
· Kirchhoff’s Voltage Laws ( KVL )
Kirchhoff’s Current Laws ( KCL )
បើនិយាយតាមច្បាប់ KCL គេបានចែងថា“ ចរន្តសរុបឬការបញ្ចូលចរន្តចូលចំណុចប្រសព្វឬថ្នាំង
គឺស្មើនឹងបន្ទុកដែលចេញពីថ្នាំងព្រោះវាគ្មានកន្លែងណាផ្សេងក្រៅពីការចាកចេញទេព្រោះគ្មាន
ការខាតបង់ណាមួយនៅក្នុងថ្នាំង” ។
និយាយម្យ៉ាងទៀតផលបូកពិជគណិតនៃចរន្តទាំងអស់ដែលចូលនិងចាកចេញពីថ្នាំងត្រូវតែស្មើ
នឹងសូន្យ ចរន្ត (ចេញ) + ចរន្ត (ចូល) = ០ ។
នៅទីនេះចរន្តទាំងបីដែលចូលទៅក្នុងថ្នាំងគឺ I1, I2, I3 សុទ្ធសឹងតែជាតម្លៃវិជ្ជមានហើយចរន្តទាំងពីរបន្សល់
នូវថ្នាំងគឺ I4 និង I5 គឺអវិជ្ជមានក្នុងតម្លៃ។ បន្ទាប់មកនេះមានន័យថាយើងក៏អាចសរសេរសមីការឡើងវិញ
បានដែរ។
ពាក្យថ្នាំងនៅក្នុងសៀគ្វីអគ្គិសនីជាទូទៅសំដៅទៅលើការតភ្ជាប់ឬប្រសព្វនៃផ្លូវដឹក ។ធាតុបច្ចុប្បន្ន
នពីររឺច្រើនដូចជាខ្សែនិងសមាសធាតុ។ ដូចគ្នានេះផងដែរដើម្បីឱ្យចរន្តហូរទាំងក្នុងឬក្រៅថ្នាំង
មួយសៀគ្វីសៀគ្វីត្រូវតែបិទ។ យើងអាចប្រើច្បាប់បច្ចុប្បន្នរបស់ Kirchhoff នៅពេលវិភាគ
សៀគ្វីប៉ារ៉ាឡែល។
Kirchhoff’s Voltage Laws ( KVL )
បើនិយាយតាមច្បាប់ KVL គេបានចែងថា“ នៅក្នុងបណ្តាញរង្វិលជុំបិទជិតវ៉ុលសរុបជុំវិញ
រង្វិលជុំគឺស្មើនឹងផលបូកនៃវ៉ុលទាំងអស់ដែលធ្លាក់ក្នុងរង្វិលជុំតែមួយ” ដែលស្មើនឹងសូន្យដែរ។
និយាយម្យ៉ាងទៀតផលបូកពិជគណិតនៃវ៉ុលទាំងអស់នៅក្នុងរង្វិលជុំត្រូវតែស្មើនឹងសូន្យ។
គំនិតនេះរបស់លោក Kirchhoff ត្រូវបានគេស្គាល់ថាវាជាការអភិរក្សថាមពល។
ចាប់ផ្តើមពីចំណុចណាមួយនៃរង្វិលជុំបន្តក្នុងទិសដៅតែមួយដោយកត់សំគាល់ទិសដៅនៃការ
ធ្លាក់ចុះតង់ស្យុងទាំងអស់វិជ្ជមានឬអវិជ្ជមានហើយត្រលប់ទៅចំណុចចាប់ផ្តើមដូចគ្នា។ វាចាំបាច់
ក្នុងការរក្សាទិសដៅដូចគ្នាទាំងទ្រនិចនាឡិកាឬប្រឆាំងនឹងទ្រនិចនាឡិកាឬផលបូកវ៉ុលចុងក្រោយ
នឹងមិនស្មើនឹងសូន្យទេ។ យើងអាចប្រើច្បាប់តង់ស្យុងរបស់ Kirchhoff នៅពេលវិភាគសៀគ្វីស៊េរី។
ឯកសារបន្ថែមដើម្បីសិក្សាអំពីច្បាប់ Kirchhoff’s Laws :
https://www.electronics-tutorials.ws/dccircuits/dcp_4.html
https://www.youtube.com/watch?v=ViwSDL657L4
https://www.youtube.com/watch?v=JbJ6aGYa63k
3.4/. អ្វីជា តង់ស្យុង (V) , ចរន្ត (I) , និង អានុភាព (P)
តង់ស្យុង (V) គឺជាសម្ពាធពីប្រភពថាមពលរបស់សៀគ្វីអគ្គិសនីដែលរុញអេឡិចត្រុងដែលមាន
ចរន្តអគ្គិសនីតាមរយៈរង្វិលជុំដឹកនាំដែលអាចឱ្យពួកគេធ្វើការដូចជាបំភ្លឺអំពូល។
តង់ស្យុង ( Voltage ) ខ្នាតរបស់វាគិតជា វ៉ុល (v)
ចរន្ត (I) គឺជាអត្រាដែលអេឡិចត្រុងហូរឆ្លងកាត់ចំណុចមួយនៅក្នុងសៀគ្វីអគ្គិសនីពេញលេញ។
នៅមូលដ្ឋានភាគច្រើនបំផុតគឺចរន្ត = លំហូរ។
អានុភាព (P) Power គឺជាអត្រាក្នុងមួយឯកតានៅពេលថាមពលអគ្គីសនីត្រូវបានផ្ទេរ
ដោយសៀគ្វីអគ្គិសនី។Power ត្រូវបានតាងដោយអក្សរ “ P ” ដែលមានខ្នាតគិតជាវ៉ាត់ “ W ” ។
4/. តើ Voltage Divider គឺជាអ្វី ?
Voltage Divider គឺជាឧបករណ៍មួយដែលអាចមានតួនាទីទម្លាក់ Voltage ពីខ្ពស់មក Voltage
ទាបបាន
មានន័យថាពេលអ្នកប្រើឧបករណ៍ Voltage Divider ទម្លាក់ Voltage ខ្ពស់
មកត្រឹម Voltage
ដែលអ្នកចង់ប្រើបាន ។ គ្រឿងដែលយើងយកមកធ្វើជា Voltage Divider
មានតែរេស៊ីស្តងទេ ។
Voltage Divider
ជាទូទៅគេប្រើវានៅក្នុងវិស័យ អគ្គីសនី និងអេទ្បិចត្រូនិច ។
ប៉ុន្តែការប្រើប្រាស់ Voltage Divider ក្នុងវិស័យអគ្គីសនីវាធ្វើអោយមានការខាតអានុភាព ( P ) ច្រើន
ដូច្នេះគេមិនសូវប្រើប្រាស់វាក្នុងវិស័យអគ្គីសនីទេ ។ លើសពីនេះទៅទៀតជាទូទៅគេចូលចិត្តប្រើ
ប្រាស់ Voltage Divider ក្នុងវិស័យអេទ្បិចត្រូនិចពីព្រោះវាធ្វើអោយមានការខាតអានុភាព ( P ) បនិ្តច
បន្តួច ។
5/. ការស្រាយបញ្ជាក់រូបមន្ត Voltage
Divider
យើងអាចទាញរកតាមនិងក៏បានឬសង់ក្រាប មួយដែលមានតម្លៃ រេស៊ីស្តង់ទាំងពីរ
ហើយអោយតម្លៃរេស៊ីស្តង់មួយណាក៏បាន ហើយរកតម្លៃរេស៊ីស្តង់មួយទៀតាមរយ:ការសង់
ក្រាប ។
ករណីមួយនេះមាន Load :
នៅពេលដែលវាមាន Load មួយមកទៀតរូបមន្តរបស់វាដូចអត់ Load ដែរប៉ុន្តែ យើងត្រូវយកតម្លៃ
រេស៊ីស្តង់នៅ output ចែកនិង រេស៊ីស្តង់របស់ Load ពីព្រោះវាទាំងពីរតជាខ្នែង ។
6/. សរុបសេចក្តីរួច
ជាទូទៅ Voltage Divider គេតែងតែប្រើវានៅក្នុងវិស័យអេទ្បិចត្រូនិចច្រើនជាងគេប្រើវា
នៅក្នុងវិស័យអគ្គីសនី ពីព្រោះដូចខ្ញុំនិយាយពីខាងលើមកហើយថាប្រើក្នុងវិស័យអេទ្បិចត្រូនិចមាន
ការខាតបងអានុភាព
(P) បន្តិចបន្តួចជាងប្រើវានៅក្នុងវិស័យអគ្គីសនី
។
Voltage Divider
ភាគច្រើនប្រើនៅក្នុងសៀគ្វីអេទ្បិចត្រូនិច ។
ឯកសារបន្ថែមចំពោះ Voltage Divider :
https://ohmslawcalculator.com/voltage-divider-calculator
https://www.allaboutcircuits.com/textbook/direct-current/chpt-6/voltage-divider-circuits/
Comments
Post a Comment